កាលពីសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមក្នុងវេទិកាមេគង្គឆ្នាំ២០២៥ ដែលមានក្រសួងផែនការរបស់កម្ពុជាជាម្ចាស់ផ្ទះ និងវិទ្យាស្ថានមេគង្គជាអ្នករៀបចំ។ វេទិកានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ប្រមាណ២៥០នាក់ មកពីទូទាំងតំបន់ នៅតាមបណ្តាស្ថាប័ននានា ដូចជា រដ្ឋាភិបាល ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ បណ្ឌិត្យសភា និងសង្គមស៊ីវិល។ វេទិកាដែលធ្វើឡើងរាល់ឆ្នាំនេះ ផ្តល់ជាវេទិកាសំខាន់សម្រាប់កិច្ចសន្ទនាក្នុងតំបន់អំពីបញ្ហាប្រឈមរួមនៃការអភិវឌ្ឍន៍។ 

 

ការពិភាក្សាក្នុងឆ្នាំនេះ ផ្តោតលើការជម្រុញសេដ្ឋកិច្ចជីវចក្រា ជម្រុញការច្នៃប្រឌិតផ្នែកសុខាភិបាល និងបង្ហាញពីសក្តានុពលរបស់ឧស្សាហកម្មច្នៃប្រឌិត ដែលសុទ្ធតែជាវិស័យដែលមានសារៈសំខាន់ចំពោះកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។ 

 

តាមរយៈកម្មវិធីភាពជាដៃគូមេគង្គអូស្ត្រាលី ប្រទេសអូស្ត្រាលីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសតំបន់មេគង្គ ដើម្បីគាំទ្រតំបន់ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព នាពេលនេះ និងទៅអនាគត។