អូស្ត្រាលីកំពុងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដើម្បីធានាថាជនមានពិការភាពគ្រប់រូបអាចចូលរួមបានពេញលេញ និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍជាតិ។
តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយ Mekong Inclusive Ventures (MIV) សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយជនមានពិការភាព ទទួលបានការបណ្តុះបណ្តាលជាក់ស្តែង និងការផ្តល់ប្រឹក្សាផ្ទាល់ ដើម្បីពង្រឹងអាជីវកម្ម និងស្វែងរកឱកាសរីកចម្រើនថ្មីៗ។
សូមជួបជាមួយ លោក ទ្រី សុភារៈ ស្ថាបនិកសិប្បកម្ម «កេរបុរាណ» ដែលផលិតផលិតផលតម្បាញ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ឆ្លាក់ពីឈើ។ កេរបុរាណ មានបុគ្គលិកចំនួន ៨ នាក់ដែលជាជនមានពិការភាព ហើយសហគ្រាសនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សសិប្បកម្មបុរាណខ្មែរ។
តាមរយៈការគាំទ្រនេះ លោក សុភារៈ បានបញ្ចប់វគ្គបណ្តុះបណ្តាលអាជីវកម្មរយៈពេល ៦ ខែ ដែលបានពង្រឹងជំនាញផ្នែកទីផ្សារឌីជីថល ជួយឱ្យ «កេរបុរាណ» អាចពង្រីកវិសាលភាពរបស់ខ្លួន និងបង្កើនប្រសិទ្ធភាពអាជីវកម្មឱ្យកាន់តែប្រសើរឡើង។
▶️ សូមទស្សនាវីដេអូទីពីរនៅក្នុងស៊េរីរបស់យើង។ ប្រសិនបើលោកអ្នកខកខានមិនបានទស្សនាវីដេអូទីមួយ សូមទស្សនារឿងរ៉ាវរបស់កញ្ញា ឆា ស្រីនាង នៅទីនេះ៖