ថាមពលស្អាតគឺជាផ្នែកដ៏សំខាន់មួយនៃការប្តេជ្ញាខាងអាកាសធាតុរបស់ប្រទេសអូស្ត្រាលីនៅក្នុងស្រុក និងក្នុងភាពជាដៃគូរបស់យើងជាមួយប្រទេសកម្ពុជា និងតំបន់។

 

អ្នកជំនាញពីកម្មវិធី CAPRED បានចូលរួមក្នុងសប្តាហ៍ថាមពលស្អាត ឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីរបៀបដែលថាមពលស្អាតអាចគាំទ្រដល់កំណើនរបស់ប្រទេសកម្ពុជា ពង្រឹងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល។

 

អូស្ត្រាលីគឺជាអ្នកឧបត្ថម្ភធំសម្រាប់សប្តាហ៍ថាមពលស្អាត ដែលជាវេទិការប្រមូលផ្តុំមន្ត្រីរាជរដ្ឋាភិបាល អាជីវកម្ម សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីរូមគ្នាជំរុញឲ្យកម្ពុជាមានបរិស្ថានស្អាត បៃតង និងសេដ្ឋកិច្ចរីកចម្រើន។

 

#CEW2025