អូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងគាំទ្រការធ្វើបច្ចុប្បន្នភាពលើផែនការវិនិយោគថ្នាក់ខេត្តសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់នៅកម្ពុជា (PIP 2.0) ។ ផែនការនេះផ្តល់នូវទិសដៅសម្រាប់ការបង្កើនការវិនិយោគក្នុងវិស័យទឹក និងជាជំហានដ៏សំខាន់មួយក្នុងការធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ 

 

ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើញជួប ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីការសិក្សាស្រាវជ្រាវនេះ និងជំហានបន្តបន្ទាប់ទៀត។ 

 

ផែនការវិនិយោគ PIP 2.0 នេះនឹងជួយពង្រឹងសន្តិសុខទឹករបស់កម្ពុជា ជំរុញការវិនិយោគ និងគាំទ្រភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។