ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលី កម្ពុជាបានដាក់ចេញនូវប្រកាសស្តី ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធដែលជាជំហានដ៏សំខាន់មួយ ក្នុងការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទូទាំងប្រទេស។
នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រមូលថវិការ ៣៦ ពាន់លានដុល្លារ ដើម្បីអនុវត្តនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា ២០៣៣ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នបន្ថែមទៀត។
តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីបានចាប់ដៃគូជាមួយនិយ័តករមូលបត្រកម្ពុជា (SERC) ដើម្បីបង្កើតនូវបទប្បញ្ញត្តិថ្មីមួយ បង្កើតកាលានុវត្តភាពថ្មី សម្រាប់ក្រុមហ៊ុនក្នុងការបង្កើនដើមទុនរយៈពេលវែង និងសម្រាប់វិនិយោគិនដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិ។