កសិកម្ម និងការកែច្នៃកសិផល

កម្មវិធី CAPRED មានគោលបំណងជំរុញឱ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែមាននិរន្តភាព និងវិបុលភាព តាមរយៈការពង្រឹងភាពអង់អាចរបស់អ្នកផលិតខ្នាតតូច បង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកសិករ។

ការងាររបស់យើងក្នុងវិស័យកសិកម្ម និងកែច្នៃកសិផល ផ្ដោតលើដំណាំជាអាទិភាពចំនួន ៦ មុខ ដូចជា៖ អង្ករ ស្វាយចន្ទី ចេក ស្វាយ ដំឡូងមី និងបន្លែ។ ដំណាំទាំងនេះ គ្របដណ្ដប់លើផ្ទៃដីដាំដុះសរុបជាង ៩០% នៅកម្ពុជា ហើយសម្បូរដោយអ្នកបង្កបង្កើនផលខ្នាតតូច។ ដំណាំទាំងនេះ ផ្តល់នូវសក្ដានុពលយ៉ាងធំជាងក្នុងការបង្កើនចំណូលពីការលក់ និងផលិតភាព, ជំរុញកំណើនការនាំចេញ, ជំនួសការនាំចូល ក៏ដូចជាផ្តល់ប្រយោជន៍សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI

យើងអនុវត្តអភិក្រមខ្សែចង្វាក់តម្លៃ ឬអភិក្រមប្រព័ន្ធទីផ្សារសម្រាប់ដំណាំនីមួយៗ ពោលគឺចាប់ពីទីផ្សារ (នៅផ្នែកខាងលើ) រហូតដល់ផលិតកម្ម (នៅផ្នែកខាងក្រោម)។ ទីផ្សារនីមួយៗមានប្រតិបត្តិការជាស៊េរី ដែលកំណត់ដោយតម្រូវការ និងការផ្គត់ផ្គង់។

យើងសិក្សាពីតម្រូវការទីផ្សារ និងធ្វើការបញ្ច្រាសមកវិញ ដើម្បីកែលម្អ និងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់​។

អភិក្រមប្រព័ន្ធទីផ្សារ

ពង្រឹងវិស័យនៅផ្នែកលើ និងផ្នែកខាងក្រោម

នៅក្នុងគំរូរបស់យើង វិស័យនៅផ្នែកខាងលើ គ្របដណ្តប់លើការកែច្នៃ អនុលោម ការដាក់ស្លាកសម្គាល់ និង/ឬការវេចខ្ចប់ ការផ្សព្វផ្សាយទីផ្សារ និងការចែកចាយមុនពេលដែលផលិតផលទៅដល់ទីផ្សារ។ វិស័យនេះរួមចំណែកបង្កើនការងារដល់ពលករជំនាញ បង្កើនជំនាញបច្ចេកទេស និងស្តង់ដារគុណ។

ការពង្រឹងវិស័យនេះអាចបង្កើនតម្លៃបន្ថែម ភាពប្រកួតប្រជែង និងការទទួលបានទីផ្សារ ដែលអាចរួមចំណែកបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច ផលិតកម្ម និងការធ្វើពិពិធកម្មមុខដំណាំ។

វិស័យនៅផ្នែកខាងក្រោម គ្របដណ្ដប់លើសកម្មភាពផលិតកម្មកសិកម្មបឋម។ សកម្មភាពទាំងនេះ រួមមានការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីកែលម្អបច្ចេកទេសដាំដុះ ឬការប្រើប្រាស់គ្រឿងយន្ត ការជ្រើសរើសគ្រាប់ពូជដែលធន់នឹងអាកាសធាតុ ឬសមាសភាគចង្រៃ ការអនុវត្តប្រកបដោយនិរន្តភាព ការកែលម្អប្រព័ន្ធធារាសាស្ត្រ ការដាំដុះ និងការប្រមូលផលដំណាំ និងការកែលម្អការទុកដាក់ក្រោយប្រមូលផល និងបរិក្ខារសម្រាប់ស្តុកជាដើម។ ការពង្រឹងវិស័យនៅផ្នែកខាងក្រោម មានផលសាយភាយជាវិជ្ជមានមកលើខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល។

សម្រាប់កម្ពុជា បញ្ហាប្រឈមដ៏សំខាន់មួយ គឺការជួយឱ្យវិស័យដែលផ្តល់តម្លៃបន្ថែមមានការរីកចម្រើន ជាជាងលក់កសិផលមិនទាន់កែច្នៃទៅប្រទេសថៃ និងវៀតណាម ដែលពួកគេនឹងទទួលបានប្រយោជន៍ពីការកែច្នៃកសិផលទាំងនោះ។ ការផ្តល់នូវតម្លៃបន្ថែម ទាមទារឱ្យមានការកែលម្អប្រសិទ្ធភាពនៃការកែច្នៃ ការប្រើប្រាស់បរិក្ខារកែច្នៃក្នុងតម្លៃសមរម្យ និងការប្រើប្រាស់សំណល់ ដើម្បីធានាថាគ្រួសារកសិករបានទទួលតម្លៃកាន់តែប្រសើរសម្រាប់កសិផលរបស់ពួកគេ និងអាចពឹងអាស្រ័យលើការទទួលបានទីផ្សារដែលនឹងនរ។

អភិក្រមរបស់យើង

  • ជំរុញកំណើនប្រកបដោយនិរន្តភាពនៅក្នុងវិស័យកសិកម្ម
  • បញ្ចូលការបន្ស៊ាំនឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុឱ្យបានពេញលេញទៅក្នុងរាល់វិធានការគាំទ្រវិស័យកសិកម្មទាំងអស់
  • ប្រើប្រាស់គំរូធុរកិច្ចរបស់វិស័យឯកជន គាំទ្រដល់ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដាំ និងអ្នកដើរប្រមូលទិញ ក៏ដូចជាការកែលម្អនៅតំបន់ជនបទ
  • រៀនសូត្រ និងប្រមូលព័ត៌មានទីផ្សារ
  • បំពេញបន្ថែម និងសហការជាមួយដៃគូជាយុទ្ធសាស្ត្រនានា

ធនធានចុងក្រោយ

មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។

មើល​ច្រើន​ទៀត

ការផ្លាស់ប្តូរកសិកម្ម៖ អូស្ត្រាលីគាំទ្រនវានុវត្តន៍...

អូស្ត្រាលីជួយធ្វើទំនើបកម្មកសិកម្មកម្ពុជាអោយកាន់តែរ...

អូស្ត្រាលីចាប់ដៃគូដើម្បីពង្រីកការប្រកួតប្រជែងលើការ...

ព័ត៌មាន និងករណីសិក្សា

សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។

មើល​ច្រើន​ទៀត
Climate Resilience

អូស្ត្រាលីគាំទ្រការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង...

Trade, Investment and Enterprise Development

អូស្ត្រាលីគាំទ្រកម្ពុជាលើកំណើនការវិនិយោគជាយុទ្ធសាស...

Agriculture and Agro-Processing

អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច