អូស្ត្រាលីមានសេចក្តីរីករាយក្នុងការគាំទ្រដល់ វិទ្យាស្ថាន CDRI នូវកំណែទម្រង់អាទិភាពចំនួនប្រាំពីរ ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត។

កំណែទម្រង់អាទិភាពទាំងនេះ រួមមាន ការលើកកម្ពស់ស្ថាប័នប្រកបដោយគណនេយ្យភាព និងបរិយាបន្ន ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការវិនិយោគលើធនធានធម្មជាតិរបស់ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ការបន្តលើកកម្ពស់ និងធ្វើពិពិធកម្មវិស័យកម្មន្តសាល និងការវិនិយោគលើការអប់រំប្រកបដោយគុណភាព ការកសាងជំនាញ អគារ និងហដ្ឋារចនាសម្ព័ន្ធឌីជីថល។

អាទិភាពកំណែទម្រង់ទាំងនេះ ត្រូវបានបង្កើតចេញពីសន្និសិទចក្ខុវិស័យកម្ពុជា ដែលបានធ្វើឡើងនៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ហើយទាំងនេះ ជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវដែលកំពុងបន្ត មានចំណងជើងថា "ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០៖ ការវាយតម្លៃលើគោលដៅចំណូល មធ្យម កម្រិតខ្ពស់ របស់ប្រទេសកម្ពុជាសម្រាប់កំណើនប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន"។ ប្រទេសអូស្ត្រាលីកំពុងផ្តល់មូលនិធិទាំងសន្និសីទ និងការសិក្សាស្រាវជ្រាវ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់យើង កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

សម្រាប់ព័ត៌មានបន្ថែម ទាញយកឯកសារទាំងស្រុងពីលីងនេះ៖

http://tinyurl.com/7e9urevt.