capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីគាំទ្រកសិករកម្ពុជា ចំពេលតម្លៃជីកសិកម្មកំពុងកើនឡើង

អូស្ត្រាលីគាំទ្រកសិករកម្ពុជា ចំពេលតម្លៃជីកសិកម្មកំពុងកើនឡើង

វិបត្តិសកលនៅតែបន្តរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់។ តម្លៃជីកសិកម្ម និងចំណីសត្វនាំចូលបានកើនឡើងរហូតដល់ ៣០ ភាគរយ ដែលកំពុងបង្កើតជាសម្ពាធដល់កសិករកម្ពុជា។ 

 

ប្រទេសអូស្ត្រាលីកំពុងស្វែងរកដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការរំខានទាំងនេះ និងជួយកសិករខ្នាតតូចក្នុងការគ្រប់គ្រងផលប៉ះពាល់ ព្រមទាំងពង្រឹងសន្តិសុខស្បៀង និងភាពធន់ផងដែរ។ 

 

តាមរយៈកម្មវិធីជំរុញធុរកិច្ច CNai ប្រទេសអូស្ត្រាលីបានគាំទ្រដល់អាជីវកម្មខ្នាតតូចចំនួន ៦០ ដែលកំពុងបង្កើតដំណោះស្រាយក្នុងស្រុក។ ឧទាហរណ៍ឈានមុខគេមួយគឺ ក្រុមហ៊ុន Evola ដែលជាសហគ្រាសច្នៃប្រឌិតថ្មីមួយ ក្នុងការកែច្នៃកាកសំណល់អាហារទៅជាចំណីសត្វដែលមានប្រូតេអ៊ីនខ្ពស់ និងជីសរីរាង្គ ដោយប្រើប្រាស់វិធីសាស្រ្តនៃការចិញ្ចឹមរុយរាជ (Black Soldier Fly)។ 

 

វិធីសាស្ត្រនេះកំពុងជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលជីដែលមានតម្លៃថ្លៃ ជួយកែលម្អសុខភាពដី និងកាត់បន្ថយកាកសំណល់នៅតាមទីលានចាក់សំរាម។ 

អូស្ត្រាលីកំពុងវិនិយោគក្នុងការធ្វើឱ្យវិស័យកសិកម្មរបស់កម្ពុជាកាន់តែមានផលិតភាពខ្ពស់ និរន្តរភាព និងភាពធន់។

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីជំរុញភាពធន់របស់អ្នកប្រកបរបរលក់រាយនៅតំបន់ជនបទ

អូស្ត្រាលីជំរុញភាពធន់របស់អ្នកប្រកបរបរលក់រាយនៅតំបន់ជនបទ


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រសហគ្រាសសង្គមកម្ពុជាដើម្បីលើកកម្ពស់បរិយាបន្ន

អូស្ត្រាលីគាំទ្រសហគ្រាសសង្គមកម្ពុជាដើម្បីលើកកម្ពស់បរិយាបន្ន


ស្វែង​យល់​បន្ថែម
អូស្ត្រាលី ពង្រឹងសហគ្រាសដែលដឹកនាំដោយជនមានពិការភាពនៅកម្ពុជា

អូស្ត្រាលី ពង្រឹងសហគ្រាសដែលដឹកនាំដោយជនមានពិការភាពនៅកម្ពុជា


ស្វែង​យល់​បន្ថែម