ជនមានពិការភាពដែលដឹកនាំអាជីវកម្ម ជាញឹកញាប់ប្រឈមមុខនឹងឧបសគ្គជាច្រើនចំពោះការរីកចម្រើន រួមមានការរើសអើង និងលទ្ធភាពប្រើប្រាស់ធនធានមានកម្រិត។
តាមរយៈកម្មវិធី CAPRED អូស្ត្រាលីកំពុងសហការជាមួយ Mekong Inclusive Ventures ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលដឹកនាំដោយជនមានពិការភាព។
កម្មវិធីសាកល្បងរយៈពេលប្រាំមួយខែនេះ បានផ្តល់ការបណ្តុះបណ្តាល និងការប្រឹក្សាអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ និងការធ្វើផែនការអាជីវកម្ម ដល់សហគ្រិនចំនួន១២ នាក់។
អូស្ត្រាលីប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយបរិយាបន្នដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចយ៉ាងសមស្រប។