សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ការប្រែក្លាយ ខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យកាន់តែមាន ភាពធន់ បរិយាបន្ន និងនិរន្ដរភាព” ។

 

ពិធីវេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ ត្រូវបានបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ដេវិក យីប ឯក អគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

វេទិកានេះ ក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាថ្នាក់ដឹកនាំនៃស្ថាប័នក្នុងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អ្នកនាំចេញ អតិថិជនអ្នក នាំចូលអន្តរជាតិ និង សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ចំនួន ៤០០នាក់។

 

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា “គោលបំណងមួយ ក្នុងចំណោមគោលបំណងចម្បងរបស់វេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ គឺដើម្បីពង្រឹង និងពង្រីកខ្សែច្រវាក់ ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលបរិយាកាស និងនិន្នាការពិភពលោកលើការ ធ្វើឱ្យប្រសើរឡើងនូវបរិដ្ឋាន ការទទួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ ដែលជាការកម្រិត និងលក្ខខណ្ឌត ម្រូវរបស់ទីផ្សារអន្តរជាតិសម្រាប់ការនាំចេញអង្ករដែលចាប់ផ្តើមអនុវត្តសម្រាប់ទីផ្សារសហគមន៍អឺរ៉ុបពីដើមឆ្នាំ​​ ២០២៦ តទៅ”

 

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា "ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពស់ របស់រាជរដ្ឋាភិបាលដែលមានសេនាធិការ ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការអភិវឌ្ឍ ពូជស្រូវ និងបច្ចេកទេសដាំដុះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងការកិនកែច្នៃ ក្រសួងពាណិជ្ជកម្ម លើការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយលើឆាកអន្តរជាតិ។ ព្រម ទាំងមានការចូលរួមពី ក្រសួងស្ថាប័ន នានា រួមទាំងដៃគូអភិវឌ្ឍន៍របស់បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរ ជាតិនៃអង្គការសហប្រជាជាតិ បានជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ដោយបានពង្រីកគោលដៅទីផ្សារ នាំចេញ ដែលមានការកើនពីចំនួន៣៥គោលដៅ នៅឆ្នាំ២០១០ រហូតដល់ ១២១ គោលដៅ ត្រឹមឆ្នាំ២០២៣”

 

ឧកញ៉ា ចាន់ សុឃាំង មានប្រសាសន៍បន្ថែមទៀតថា "អង្ករកម្ពុជាក៏ទទួលបានការទទួលស្គាល់ពេញពិភព លោក តាមរយៈការទទួលបានពានរង្វាន់អង្ករល្អផ្តាច់គេនៅលើសកលលោកចំនួន ៥ដង សម្រាប់អង្ករពូជស្រូវ ផ្ការំដួល គឺនៅឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និងឆ្នាំ២០២២ និងពានរង្វាន់មាសអង្ករពូជស្រូវសែនក្រអូប ពីប្រទេសចិននាឆ្នាំ២០២៣ ផងដែរ”

 

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមានប្រសាសន៍ថា “អូស្ត្រាលីបានសហការជាមួយប្រទេស កម្ពុជាដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យកសិកម្មតាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដោយមើលឃើញពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងវិស័យស្រូវអង្កររបស់កម្ពុជា ជាមួយនឹងការនាំ ចេញអង្ករ និងស្រូវទៅក្រៅប្រទេសក្នុងតម្លៃប្រមាណជា ១,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។”

 

ឯកឧត្តម ដេរិក យីប បានបន្ថែមថា “អូស្ត្រាលី មានសេចក្តីរីករាយបន្តការគាំទ្ររបស់យើង រួមទាំងតាមរយៈកម្ម វិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងន័យជួយ អ្នកនាំចេញអង្ករកម្ពុជាស្វែងរកទីផ្សារពិភពលោកសម្រាប់ផលិតផលដ៏ល្អប្រណីតរបស់ពួកគេ ព្រមទាំងជួយ ជំរុញការផលិតកម្មកសិកម្ម និងការកែច្នៃប្រកបដោយនិរន្ដរភាព”

 

វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នេះ រៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានការគាំទ ធំពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធី CAPRED និងមានការគាំទ្រពីសហគ្រិនខ្មែរ (KE) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កម្មវិធីគម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USlAD-Feed the Future Cambodia Harvest III។

 

វេទិកានេះ ក៏មានចូលរួមឧបត្ថម្ភពីវិស័យឯកជន រួមមាន ធនាគារ ABA, FTB, ACLEDA, WING, AMK, PRINCE ព្រមទាំងសមាជិកសហព័ន្ធស្រូវអង្ករម្ពុជាដែលជាក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនត្រួតពិនិត្យ គុណភាព ក្រុមហ៊ុនម៉ាស៊ីន និងក្រុមហ៊ុនកំចាត់សត្វល្អិត រួមមាន៖ ក្រុមហ៊ុន Buhler(Cambodia) Ltd, KSRN Import & Export Co., Ltd, City Rice Import Export Co., Ltd, Suncue Company Ltd, Primalis Corporation Ltd, Signature Of Asia Co., Ltd, AMRU Rice (Cambodia) Co., LTD, KH MI (Cambodia) technology Co., Ltd, OMIC (Cambodia) Ltd, Control Union (Cambodia) Co., Ltd, Thmor Korl Rice Import Export Co., Ltd, Yin Mann Rice Mill, Cam Pest Control Co., Ltd, Golden Rice (Cambodia) Co., Ltd, STTR Co., Ltd, Angkor Bayon Rice Co., Ltd, Golden Star Rice Mill and Import Export Co., Ltd, Kampong Thom Rice Mill Limited, T.M.K Investment Co., Ltd, Agri Links Co., Ltd, Eang Heang Import Export Co., Ltd, Natural Agro Trade Co., Ltd, Lor Eak Heng Sek Meas Rice Co., Ltd, Fang Ly Rice Mill, R MA (Cambodia) PLCនិងក្រុមហ៊ុន Vong Bun Heng Import Export Co., Ltd។