ក្នុងទិវាអន្តរជាតិនៃក្មេងស្រី និងស្ត្រីក្នុងវិទ្យាសាស្ត្រ នាថ្ងៃនេះ យើងអបអរសាទរយុវនារីកម្ពុជា ដែលកំពុងឈានជើងចូលទៅក្នុងវិស័យវិស្វកម្ម និងថាមពលស្អាត។
ដោយមានការគាំទ្រពីអូស្ត្រាលី កម្មវិធីកម្មសិក្សាសម្រាប់ស្ត្រីក្នុងវិស័យថាមពលស្អាត កំពុងជួយដល់វិស្វករជាស្រ្តីជំនាន់ក្រោយ ក្នុងការទទួលបានបទពិសោធន៍ការងារដោយផ្ទាល់នៅកសិដ្ឋានសូឡា ។ កម្មវិធីនេះ កំពុងជំនះផ្នត់គំនិតចាស់ៗ ព្រមទាំងបើកទ្វារសម្រាប់ពួកគេដើម្បីទទួលបានឱកាសការងារប្រកបដោយអត្ថន័យ និងភាពយូរអង្វែង។
កញ្ញា សេង សំនៀង ដែលបច្ចុប្បន្នកំពុងបំពេញការងារហាត់ការនៅក្នុងខេត្តកំពង់ឆ្នាំង បាននិយាយថា៖ «កម្មវិធីនេះ បានផ្តល់ទំនុកចិត្ត និងការជំរុញលើកទឹកចិត្តមកដល់ខ្ញុំ ដែលបង្ហាញថាស្ត្រីក៏អាចទទួលបានភាពជោគជ័យ និងអាចចូលរួមអភិវឌ្ឍក្នុងវិស័យថាមពលស្អាតបានផងដែរ»។
អូស្ត្រាលី មានមោទនភាពក្នុងការគាំទ្រសមភាព និងបរិយាបន្ន ហើយឈរជាមួយកម្ពុជាក្នុងការកសាងអនាគតប្រកបដោយភាពធន់ និងនិរន្តភាព។