News & Stories

អបអរសាទរ ទិវាអន្តរជាតិនារី ជាមួយ អ្នកស្រី គង់ នៀម!

អបអរសាទរ ទិវាអន្តរជាតិនារី ជាមួយ អ្នកស្រី គង់ នៀម!

អូស្ត្រាលីគាំទ្រសមភាពយេនឌ័រនិងការលើកកម្ពស់ការទទួលបានអំណាចសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជា ដើម្បីនាំមកនូវភាពរីកចម្រើនដល់ប្រជាជនកម្ពុជាទាំងអស់។ តាមរយៈកម្មវិធី CAPRED យើងគាំទ្រគំនិតផ្តួចផ្តើមដូចជាកម្មវិធី CNai ដែលជាអ្នកបង្កើតអាជីវកម្មបរិយាបន្នយេនឌ័រ ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមពង្រីកអាជីវកម្មប្រកបដោយនិរន្តរភាព បរិយាបន្ន និងផលជះវិជ្ជមាន។ 

 

គំនិតផ្តួចផ្តើមទាំងនេះបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រិនដូចជា អ្នកស្រី គង់ នៀម នៅគ្រប់ទីកន្លែងក្នុងប្រទេស។ 

 

អ្នកស្រីបានប្រែក្លាយទីធ្លាខាងក្រោយផ្ទះរបស់ខ្លួនក្នុងខេត្តសៀមរាប ទៅជាចំការដែលមានបន្លែ និងគ្រឿងទេសនានា។ លោកស្រីផ្គត់ផ្គង់ផលិតផលទាំងនេះទៅកាន់ ក្រុមហ៊ុន Cam Agro Foodដែលជាក្រុមហ៊ុនកែច្នៃផលិតផលកសិកម្មដឹកនាំដោយស្ត្រី និងអ្នកទទួលជ័យលាភីក្នុងកម្មវិធី CNai ។ 

 

ជាមួយនឹងប្រាក់ចំណូលបន្ថែមរបស់ខ្លួន អ្នកស្រី នៀម កំពុងជួយដល់ការសិក្សារបស់កូនៗគាត់និងអាចធ្វើការសម្រេចចិត្តសំខាន់ៗក្នុងគ្រួសារ។ 

 

រីករាយទិវាអន្តរជាតិនារី!

 

Celebrating International Women’s Day with Kong Neam!

Post Image

Related content

Driving Cambodia’s start-up success with Australia

Driving Cambodia’s start-up success with Australia


Learn more
Australia supports Cambodian entrepreneurs with disabilities

Australia supports Cambodian entrepreneurs with disabilities


Learn more
Australia helps boost Cambodian startups

Australia helps boost Cambodian startups


Learn more