News & Stories

អូស្ត្រាលី ជំរុញវិស័យគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក

អូស្ត្រាលី ជំរុញវិស័យគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាវត្ថុធាតុដើមមិនទាន់បានកែច្នៃ។ ការលើកកម្ពស់ការកែច្នៃក្នុងស្រុក អាចបង្កើតតម្លៃបន្ថែមសម្រាប់កសិករ និងពង្រឹងឧស្សាហកម្មមួយនេះ។

 

អូស្ត្រាលី បានគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈកម្មវិធី CAPRED ដោយបានគាំទ្រ ក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជាចំនួនបួន និងតំណាងរាជរដ្ឋាភិបាល ក្នុងការចូលរួមសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងឌូបៃ។ កម្មវិធីនេះ ជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតគ្រាប់ស្វាយចន្ទីជាមួយអ្នកវិនិយោគ អ្នកកែច្នៃគ្រាប់ស្វាយចន្ទី និងអ្នកបញ្ជាទិញមកពីជុំវិញពិភពលោក។

 

ការគាំទ្រនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើភាពជោគជ័យកាលពីឆ្នាំមុន នៅពេលដែលកម្មវិធី CAPRED បានគាំទ្រក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីចំនួន ១០ ដើម្បីចូលរួមនៅក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ នៅក្នុងខេត្តសៀមរាប ដែលនាំឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិថ្មីៗ។

 

តាមរយៈការពង្រឹងទំនាក់ទំនងទីផ្សារ និងសមត្ថភាពកែច្នៃ អូស្ត្រាលីកំពុងជួយកម្ពុជាក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

 

Post Image

Related content

Australia driving Cambodia’s digital trade transformation

Australia driving Cambodia’s digital trade transformation


Learn more
Cambodia dried mangoes reach Australian Shelves

Cambodia dried mangoes reach Australian Shelves


Learn more
A sweet milestone for Cambodia–Australia trade relations

A sweet milestone for Cambodia–Australia trade relations


Learn more