capred
ព័ត៌មាន និងករណីសិក្សា

កាន់តែរីកចម្រើនទៅមុខជាមួយគ្នា៖ អូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា

កាន់តែរីកចម្រើនទៅមុខជាមួយគ្នា៖ អូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា

អូស្ត្រាលីបានគាំទ្រវិស័យកសិកម្មកម្ពុជាអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ ការគាំទ្រនេះ រួមមាន ការណែនាំបច្ចេកទេសកសិកម្មថ្មីៗ ការបង្កាត់ពូជស្រូវដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងការបង្កើត CARDI, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលជាវិទ្យាស្ថានស្រាវជ្រាវកសិកម្មដ៏ល្បីល្បាញរបស់កម្ពុជា ។  

 

យើងមានមោទនភាពក្នុងការឧបត្ថម្ភវេទិកាស្រូវអង្ករកម្ពុជាឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១២ ខែកញ្ញា នៅរាជធានីភ្នំពេញ ហើយវេទិកានេះក៏ជាឱកាសដ៏ល្អសម្រាប់អាជីវកម្មនានា ក្នុងការបង្ហាញផលិតផលអង្ករប្រណីត និងមានគុណភាពខ្ពស់របស់កម្ពុជា ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញដែលមានសក្តានុពលពីប្រទេសអូស្ត្រាលី និងបណ្តាប្រទេសផ្សេងៗទៀត។ 

 

យើងនៅតែបន្តសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីជំរុញ ផលិតកម្មកសិផលស្រូវ ប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព ទៅលើការកែច្នៃ និងការនាំចេញ តាមរយៈកម្មវិធី CAPRED របស់យើង។  

 

សូមទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម។

 

 

 

Post Image

មាតិកាដែលពាក់ព័ន្ធ

ការគាំទ្ររបស់អូស្ត្រាលីជួយឲ្យកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ🌍🥭

ការគាំទ្ររបស់អូស្ត្រាលីជួយឲ្យកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ🌍🥭


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់អនាគតនៃប្រព័ន្ធចំណីអាហារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រសើរជាងមុន

អូស្ត្រាលីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់អនាគតនៃប្រព័ន្ធចំណីអាហារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រសើរជាងមុន


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច

អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច


ស្វែង​យល់​បន្ថែម