អូស្ត្រាលីប្តេជ្ញាចិត្តក្នុងការជួយកម្ពុជា ដើម្បីកសាងសេដ្ឋកិច្ចឲ្យកាន់តែមានបរិយាបន្នប្រសើរជាងមុន ដោយធានាបានថាមិនទុកនរណាម្នាក់ចោលនោះឡើយ។
ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី Mekong Inclusive Ventures (MIV) សហគ្រាសដែលដឹកនាំដោយជនមានពិការភាព និងសហគ្រាសដែលគិតគូរពីជនមានពិការភាពនៅទូទាំងប្រទេស បានទទួលការបណ្តុះបណ្តាល និងការណែនាំផ្នែកធុរកិច្ច។
ជួបជាមួយលោក ផាន់ សុផន ស្ថាបនិក Sign Coffee by Feel Good Café ដែលជាសហគ្រាសសង្គមផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញផ្នែកឆុងកាហ្វេ សម្រាប់ជនមានពិការភាពគថ្លង់ តាំងពីឆ្នាំ ២០២៣។ តាមរយៈកម្មវិធី MIV លោកសុផន បានចូលវគ្គបណ្តុះបណ្តាលផ្នែកធុរកិច្ច ដែលរៀបចំឡើងដើម្បីពង្រឹងសហគ្រាសដែលដឹកនាំដោយជនមានពិការភាព។ លោកមានមោទនភាព ដែលបានឃើញសមាជិកក្រុមរបស់លោកកំពុងទទួលបានជំនាញថ្មីៗ និងមានប្រាក់ចំណូលថេរ។
សូមទស្សនាវីដេអូចុងក្រោយក្នុងវីដេអូស៊េរីរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរជីវិតរបស់លោកសុផន។
សូមជួបជាមួយនឹងម្ចាស់សហគ្រាសផ្សេងៗទៀតពីវីដេអូស៊េរី៖