តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីបានរៀបចំកិច្ចសន្ទនាស្តីពីគោលនយោបាយ កម្រិតខ្ពស់ ស្តីពីកំណើន និងពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ កម្មវិធីនេះ មានវត្តមានវាគ្មិនសំខាន់ គឺលោកសាស្ត្រាចារ្យ Ricardo Hausmann មកពីសាកលវិទ្យាល័យ Harvard ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ដៃគូអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំវិស័យឯកជន ដើម្បីស្វែងយល់ពីមាគ៌ាសម្រាប់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងពិពិធកម្ម។

 

នៅក្នុងកិច្ចសន្ទនារយៈពេល ១៤ នាទីនេះ សាស្ត្រាចារ្យ Hausmann បានពិភាក្សាអំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងទស្សនវិស័យសេដ្ឋកិច្ចនាពេលអនាគត ស្វែងយល់ពីសារៈសំខាន់នៃពិពិធកម្មសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងនិរន្តរភាព និងតួនាទីរបស់ដៃគូអភិវឌ្ឍន៍ដែលកំពុងធ្វើការនៅកម្ពុជា។

 

អូស្ត្រាលីប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រ ដើម្បីសម្រេចបានភាពរឹងមាំ និងវិបុលភាពរបស់។