អូស្ត្រាលីកំពុងជួយកសិករកម្ពុជាក្នុងការជំរុញផលិតកម្ម ដោយផ្សារភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយក្រុមហ៊ុនអន្តរជាតិដែលផ្តល់ដំណោះស្រាយកសិកម្មប្រកបដោយភាពច្នៃប្រឌិត និងសមស្របនឹងអាកាសធាតុ។
ក្រុមហ៊ុន SELVITA ផលិតផលិតផលអាហារបំប៉នសត្វនៅប្រទេសអូស្ត្រាលី ដែលឥឡូវនេះកំពុងត្រូវបានសាកល្បងនៅក្នុងប្រទេសកម្ពុជា។ ផលិតផលទាំងនេះត្រូវបានផលិតចេញពីត្រីគល់រាំងព្រៃ ដែលជាប្រភេទត្រីដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ីទឹកសាបក្នុងប្រទេសអូស្ត្រាលី។
ផលិតផលនេះអនុញ្ញាតឱ្យកសិករបង្កើនទិន្នផលដំណាំ និងការលូតលាស់របស់សត្វចិញ្ចឹម ហើយកាត់បន្ថយការពឹងផ្អែកលើជីសំយោគ និងផ្តល់សារធាតុចិញ្ចឹមដល់ដី បង្កើនភាពធន់នឹងអាកាសធាតុរយៈពេលវែង។
អូស្ត្រាលីបានជួយផ្សារភ្ជាប់ក្រុមហ៊ុនអូស្ត្រាលីមួយចំនួនដូចជា ក្រុមហ៊ុន SELVITA ជាមួយអ្នកចែកចាយនៅកម្ពុជា រួមទាំងតាមរយៈកម្មវិធីកសិកម្មនានា ដូចជា វេទិកានិងពិព័រណ៌កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដើម្បីជំរុញវិស័យកសិកម្មប្រកបដោយចីរភាព និងប្រកួតប្រជែង ក្នុងប្រទេសកម្ពុជា។
សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម https://youtu.be/h_IV_0_gVVg