Requests for Proposals

គាំទ្រអាជីវកម្មរបស់លោកអ្នកដើម្បីទទួលបានហិរញ្ញប្បទានបៃតង

អាជីវកម្មជាច្រើនមានសក្ដានុពលខ្ពស់ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានហិរញ្ញប្បទានសម្បទានបៃតង ប៉ុន្តែបញ្ហាប្រឈមដែលកើតមានជាញឹកញាប់គឺ ការខ្វះខាតឯកសារបច្ចេកទេស ដែលតម្រូវដោយអ្នកផ្តល់ហិរញ្ញប្បទានបៃតង ដូចជា របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព របាយការណ៍វាយតម្លៃការប្រើប្រាស់ថាមពល ឬវិញ្ញាបនបត្របៃតង ជាដើម។ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា អាចជួយដោះស្រាយលើបញ្ហានេះបាន តាមរយៈការជួយគាំទ្រ ការចំណាយលើការរៀបចំឯកសារបច្ចេកទេសទាំងនេះ។

ការគាំទ្រដែលផ្ដល់ជូន

CAPRED ផ្តល់ជំនួយលើការចំណាយសេវាកម្មបច្ចេកទេស មានតម្លៃរហូតដល់ ៥០.០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក សម្រាប់អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបំពេញលក្ខខណ្ឌបច្ចេកទេសតម្រូវដោយអ្នកផ្ដល់ហិរញ្ញប្បទានបៃតង។

ការគាំទ្រនេះអាចជួយអាជីវកម្មលោកអ្នកក្នុងការ៖

  • កសាងអំណះអំណាងនៃគុណ្បសម្បត្តិបៃតងរបស់គម្រោងការវិនិយោគរបស់លោកអ្នក
  • កាត់បន្ថយការចំណាយលើការបំពេញលក្ខខណ្ឌបច្ចេកទេសនានា
  • ផ្តល់នូវឯកសារបច្ចេកទេសដែលត្រឹមត្រូវស្របតាមការរំពឹងទុករបស់អ្នកផ្តល់ហិរញ្ញប្បទាន

ជំនួយគាំទ្របច្ចេកទេស

CAPRED ផ្តល់ជំនួយលើការចំណាយសេវាកម្មបច្ចេកទេសជាច្រើន រួមមាន៖

  • ការវាយតម្លៃសមិទ្ធលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ច
  • វិញ្ញាបនបត្របៃតងផ្សេងៗ (ដូចជា EDGE ឬ LEED)
  • ការធ្វើសវនកម្ម និងប្រសិទ្ធភាពថាមពល
  • ការរៀបចំបង្កើតប្រព័ន្ធ ឬយន្តការត្រួតពិនិត្យ រាយការណ៍ និងផ្ទៀងផ្ទាត់ (MRV)
  • ការវាយតម្លៃហានិភ័យ និងផលប៉ះពាល់អាកាសធាតុ
  • ការវាយតម្លៃ និងផែនការលើកកម្ពស់បរិស្ថាន សង្គម និងយេនឌ័រ

គម្រោងដែលអាចទទួលបានការគាំទ្រ

CAPRED គាំទ្រអាជីវកម្មដែលវិនិយោគលើគម្រោងបៃតងក្នុងវិស័យដូចខាងក្រោម៖

  • ថាមពលកកើតឡើងវិញ
  • កសិកម្មប្រកបដោយនិរន្តរភាព
  • ប្រសិទ្ធភាពថាមពល
  • ការផ្គត់ផ្គង់ទឹកដែលមានភាពធន់នឹងអាកាសធាតុ
  • អគារបៃតង
  • ការគ្រប់គ្រង កែច្នៃ និងប្រើប្រាស់សំណល់

របៀបស្នើសុំការគាំទ្រ

  • ជជែក៖ ពិភាក្សាជាមួយតំណាង CAPRED លើផែនការគម្រោងវិនិយោគបៃតងរបស់លោកអ្នក។
  • កំណត់៖ ពិភាក្សាជាមួយអ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីកំណត់ពីលក្ខខណ្ឌបច្ចេកទេសនានា ដើម្បីទទួលបានហិរញ្ញប្បទានសម្បទានបៃតង។
  • អនុវត្ត៖ បំពេញពាក្យស្នើសុំជំនួយពី CAPRED ដើម្បីទទួលបានការគាំទ្រលើចំណាយសេវាបច្ចេកទេសរបស់អ្នកជំនាញ។
  • សម្រេច៖ ដាក់ឯកសារសម្រេច ជូនអ្នកផ្តល់ហិរញ្ញប្បទានដើម្បីបំពេញលខ្ខខណ្ឌដែលបានកំណត់។

បើលោកអ្នកមានចំណាប់អារម្មណ៍ សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖ climate@capred.org

ឯកសារភ្ជាប់

គាំទ្រអាជីវកម្មរបស់លោកអ្នកដើម្បីទទួលបានហិរញ្ញប្បទានបៃតង