ពាណិជ្ជកម្មជំរុញឱ្យមានភាពរីកចម្រើន កំណើន និងការបង្កើតការងារ
ហេតុដូចនេះហើយបានជា អូស្ត្រាលីមានសេចក្តីរីករាយដែលបានធ្វើការជាមួយកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីរបស់កម្ពុជា ដែលជាវេទិកាអនឡាញតែមួយគត់សម្រាប់អ្នកនាំចេញ និងអ្នកនាំចូល មានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីទាំង ១១ របស់កម្ពុជា។
ថ្ងៃនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកឯកអគ្គរដ្ឋទូត យីប បានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលព័ត៌មានមួយនេះ ដែលប្រព្រឹត្តធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម។
🌐 ហេតុអ្វីត្រូវប្រើថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី?
✔️ឥតគិតថ្លៃ មានភាសាខ្មែរ និងអង់គ្លេស និងងាយស្រួលប្រើប្រាស់
✔️ទទួលបានព័ត៌មានពាណិជ្ជកម្មសំខាន់ៗ
✔️យល់ដឹងអំពីអត្រាពន្ធ និងនីតិវិធីក្នុងការស្នើរសុំវិញ្ញាបនប័ត្រ
✔️ស្វែងយល់ពីឱកាសនាំចេញថ្មីៗ
ថ្នាលព័ត៌មាននេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ដែលជួយជំរុញដល់ការនាំចេញ ការប្រកួតប្រជែង និងការអភិវឌ្ឍ។
👉 ស្វែងយល់អំពី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅទីនេះ៖ https://ftaportal.moc.gov.kh/en/