News & Stories

អូស្ត្រាលីគាំទ្រយុទ្ធសាស្ត្រជំរុញការវិនិយោគរបស់កម្ពុជា

អូស្ត្រាលីគាំទ្រយុទ្ធសាស្ត្រជំរុញការវិនិយោគរបស់កម្ពុជា

ការទាក់ទាញការវិនិយោគបរទេសដែលសមស្របនៅកម្ពុជា មានសារសំខាន់ណាស់សម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។ អូស្ត្រាលីកំពុងគាំទ្រ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia (CDC) ក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញការវិនិយោគរយៈពេលបីឆ្នាំដែលផ្តោតលើវិស័យអេឡិចត្រូនិច និងកែច្នៃកសិផល។

 

កាលពីពេលថ្មីៗនេះ កម្មវិធីភាពជាដៃគូកម្ពុជាអូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានរៀបចំកិច្ចពិភាក្សាជាមួយ CDC មន្ត្រីរាជរដ្ឋាភិបាលផ្សេងៗទៀត និងវិស័យឯកជន ដើម្បីគាំទ្រដល់កម្ពុជា សម្របសម្រួលយុទ្ធសាស្រ្តជំរុញការវិនិយោគតាមការអនុវត្តល្អបំផុតលំដាប់អន្តរជាតិ។ 

 

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់អូស្ត្រាលី ដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងជំរុញយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីនៅក្នុងតំបន់។

Related content

Australia helps Cambodia launch its first Free Trade Agreement portal

Australia helps Cambodia launch its first Free Trade Agreement portal


Learn more
Cambodia’s new FTA portal is live!

Cambodia’s new FTA portal is live!


Learn more
Australia driving Cambodia’s digital trade transformation

Australia driving Cambodia’s digital trade transformation


Learn more