កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូត វ៉ាយអេត បានបញ្ចប់ព្រឹត្តការណ៍សប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ ២០២៣ ដោយប្រមូលផ្តុំថ្នាក់ដឹកនាំក្នុងវិស័យថាមពលស្អាត ដើម្បីអបអរសាទរសមិទ្ធិផល និងប្រគល់ពានរង្វាន់ថាមពលស្អាតដល់ម្ចាស់ជ័យលាភីបីរូប។

 

យើងមានសេចក្តីរីករាយជាខ្លាំង ដែល ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងវត្តមានពីសំណាក់ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ អ្នកជំនាញវិស័យឯកជន និងសមាជិកសហគមន៍កម្ពុជា និងអន្តរជាតិ។

 

សូមអបអរសាទរដល់ម្ចាស់ជ័យលាភីថាមពលស្អាតទាំងបីរូប៖

 

ប្រទេសអូស្ត្រាលីគឺជាដៃគូស្ថាបនិករបស់សប្តាហ៍ថាមពលស្អាត តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)។