អូស្ត្រាលីកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគប្រកបដោយគុណភាពនិងចីរភាព ដែលជាកត្តាដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។    

 

ថ្មីៗនេះ យើងបានរៀបចំសិក្ខាសាលាមួយស្តីពីការបណ្តុះបណ្តាលសមត្ថភាព សម្រាប់មន្ត្រីមកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia (CDC) ដោយមានការគាំទ្រពី Austrade និងកម្មវិធី CAPRED ។ សិក្ខាសាលានេះបានផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រី CDC ដើម្បីលើកកម្ពស់សក្តានុពលការវិនិយោគរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម និងចំណីអាហារ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងវិស័យអប់រំ។ 

 

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញវិនិយោគមកពី Austrade បានចែករំលែកបទពិសោធន៍របស់អូស្ត្រាលី ក្នុងការទាក់ទាញការវិនិយោគប្រកបដោយចីរភាព ចំណេះដឹងអំពីចំណាប់អារម្មណ៍របស់វិនិយោគិន ការអភិវឌ្ឍសំណើរគុណតម្លៃ និងកិច្ចគាំទ្រក្រោយវិនិយោគ។   

កិច្ចសហការនេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការគាំទ្រកម្ពុជាដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។