អង្កររបស់កម្ពុជាមានភាពល្បីល្បាញលើពិភពលោក ដោយពូជស្រូវផ្ការំដួលបានឈ្នះពានរង្វាន់អង្ករល្អផ្តាច់គេនៅលើសកលលោកចំនួន ៥ដង។ នៅឆ្នាំខាងមុខនេះ កម្ពុជាមានគោលបំណងបង្កើនការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ (មួយភាគបីច្រើនជាងឆ្នាំមុន)។  

  

ប្រទេសអូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រវេទិកាអង្ករកម្ពុជាឆ្នាំ ២០២៤ ដែលបានប្រមូលផ្តុំបណ្តាថ្នាក់ដឹកនាំជាង ៤០០ នាក់ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រឈម ក៏ដូចជាឱកាសនានានៅក្នុងខ្សែសង្វាក់តម្លៃអង្ករ។  

  

វេទិកាស្រូវអង្ករកម្ពុជាឆ្នាំ ២០២៤ បានផ្តល់វេទិកាមួយសម្រាប់អ្នកនាំចេញកសិផលកម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ និងអ្នកលក់រាយអន្តរជាតិ រួមទាំងអ្នកមកពីប្រទេសអូស្ត្រាលី ដែលជំរុញឱ្យមានសក្តានុពលអាជីវកម្ម។ ដំណើរទស្សនកិច្ចទៅកាន់រោងចក្រកិនស្រូវក៏បានបង្ហាញពីសក្តានុពលនាំចេញរបស់កម្ពុជាផងដែរ។   

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាបិទក្នុងវេទិកានេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវមហិច្ឆតាការនាំចេញអង្កររបស់ប្រទេស។  

  

ស្វែងយល់បន្ថែម៖  https://capred.org/kh/news/australia-continues-to-support-cambodias-agricultural-sector-to-achieve-rice-export-goals-40225