អូស្ត្រាលីបានជួយប្រជាជនជាង ១.២ លាននាក់ នៅតាមជនបទក្នុងប្រទេសកម្ពុជា ឱ្យទទួលបានទឹកស្អាតប្រើប្រាស់។ យើងប្តេជ្ញាបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។
នៅក្នុងស្រុកសំបូរ ខេត្តកំពង់ធំ ប្រជាពលរដ្ឋជាង ២៤,៣០០ នាក់ បច្ចុប្បន្នអាចទទួលបានទឹកស្អាតប្រើប្រាស់ដោយសុវត្ថិភាព ដោយសារការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ដល់ប្រតិបត្តិករទឹកស្អាតឯកជនក្នុងស្រុក។
សម្រាប់អ្នកកាន់ប័ណ្ណក្រីក្រ លោកស្រី កា ហ៊ុយ ការទទួលបានទឹកស្អាតប្រើប្រាស់នេះ បានជួយផ្លាស់ប្តូរជីវីតលោកស្រីយ៉ាងខ្លាំង។ វាបានជួយសម្រាលបន្ទុកប្រចាំថ្ងៃក្នុងការដឹកទឹក ជួយគាត់ពីកង្វះខាតទឹកក្នុងរដូវប្រាំង ហើយធានាឱ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
🎥 សូមទស្សនារឿងរ៉ាវរបស់ លោកស្រី កា ហ៊ុយ ហើយមើលពីរបៀបដែលទឹកស្អាតកំពុងជួយផ្លាស់ប្តូរជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។