News & Stories

អូស្ត្រាលីគាំទ្រគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតងដំបូងបង្អស់របស់កម្ពុជា។

អូស្ត្រាលីគាំទ្រគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតងដំបូងបង្អស់របស់កម្ពុជា។

ហិរញ្ញប្បទានអាកាសធាតុមានសារៈសំខាន់ណាស់ ក្នុងការជួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងកសាងសេដ្ឋកិច្ចដែលគ្មានការបំភាយឧស្ម័នកាបូន។ ទោះជាយ៉ាងនេះក្តី ការទទួលបានហិរញ្ញវត្ថុនេះនៅតែជាបញ្ហាប្រឈមដ៏ធំ។   

 

អូស្ត្រាលីកំពុងផ្តល់ជំនួយចាំបាច់ដើម្បីរៀបចំធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទកម្ពុជា (ARDB) តាមរយៈដៃគូយុទ្ធសាស្ត្រមេគង្គ (MSC) ក្នុងគោលដៅបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (CCFF) ដែលជាគំនិតផ្តួចផ្តើមឈានមុខគេក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុនៅក្នុងវិស័យឯកជនកម្ពុជា។   

 

មូនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ស្ថិតនៅក្រោម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយ ត្រូវបានគាំទ្រដោយមូលនិធិអាកាសធាតុបៃតង រាជរដ្ឋាភិបាលកម្ពុជា និងសហហិរញ្ញប្បទានផ្សេងៗទៀតដែលមានទុនវិនិយោគដំបូងចំនួន ១០០ លានដុល្លារ។  

  

តាមរយៈការគាំទ្រពីកម្មវិធី CAPRED របស់ប្រទេសអូស្ត្រាលី មូនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ត្រូវបានគេរំពឹងថានឹងដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៥ ដើម្បីផ្តល់ហិរញ្ញប្បទានរយៈពេលវែងដល់គម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគម្រោងបន្សាំនានាក្នុងប្រទេសកម្ពុជា។   

 

ភាពធន់នឹងអាកាសធាតុគឺជាចំណុចស្នូលនៃភាពជាដៃគូរបស់ប្រទេសអូស្ត្រាលីជាមួយប្រទេសកម្ពុជា ខណៈដែលយើងកំពុងធ្វើការរួមដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់បរិយាបន្ន និងនិរន្តរភាព។

 

Related content

Helping Cambodia’s agricultural sector to grow and prosper
14 Nov 2025

Helping Cambodia’s agricultural sector to grow and prosper


Learn more
Australia supports Cambodia’s growing food processing sector
11 Nov 2025

Australia supports Cambodia’s growing food processing sector


Learn more
Cambodia wins World’s Best Rice 2025 award!
10 Nov 2025

Cambodia wins World’s Best Rice 2025 award!


Learn more