ជួបជាមួយម្ចាស់ជ័យលាភីរបស់យើង ក្នុងកម្មវិធី CNai៖ សូមអបអរសាទរដល់ លោកស្រី អ៊ឹម ស៊ូឃីម សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃសិប្បកម្ម ខេមអាហ្រ្គូ ហ្វូត ដែលបានទទួលជ័យលាភីក្នុងកម្មវិធី CNai Accelerator។
ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលីតាមរយៈកម្មវិធី CAPRED កម្មវិធី CNai បានជួយជំរុញអាជីវកម្មខ្នាតតូច និងធំនៅកម្ពុជា ដោយបង្កើនការត្រៀមខ្លួនសម្រាប់ការវិនិយោគ ភ្ជាប់ទំនាក់ទំនងពួកគេជាមួយអ្នកវិនិយោគ និងការលើកកម្ពស់គោលការណ៍វិនិយោគផ្នែកយេនឌ័រ។
តាមរយៈកម្មវិធី CNai Accelerator លោកស្រី ស៊ូឃីម បានឆ្លងកាត់ពីការទទួលការបណ្តុះបណ្តាលផ្នែកធុរកិច្ចដល់ការចូលរួមប្រកួតប្រជែងបង្ហាញផែនការអាជីវកម្ម។ ក្នុងនាមជាអ្នកទទួលបានជ័យលាភី លោកស្រីបានទទួលមូលនិធិចាប់ផ្ដើមដើម្បីអភិវឌ្ឍអាជីវកម្ម និងពង្រីកទីផ្សាររបស់ខ្លួន។
ដោយមានចំណង់ចំណូលចិត្តលើការច្នៃប្រឌិតអាហារលោកស្រី ស៊ូឃីម បានកែច្នៃបន្លែ ផ្លែឈើលើសតម្រូវការទៅជាផលិតផលមានតម្លៃខ្ពស់ដែលអាចទុកបានយូរ ដូចជា ម្ទេសក្រៀម ម្រុះស្ងួត និងគ្រឿងទេសផ្សេងៗទៀត។
សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់បន្ថែមអំពីដំណើរដ៏បំផុសទឹកចិត្តរបស់លោកស្រីជាមួយ CNai។