អូស្ត្រាលីកំពុងគាំទ្រច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតថ្មីរបស់កម្ពុជា ដើម្បីធានាថាប្រជាជនគ្រប់រូបមានទឹកស្អាតប្រើប្រាស់ដែលមានតម្លៃសមរម្យ ប្រកបដោយចីរភាព និងមានគុណភាពខ្ពស់។ យើងកំពុងគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តច្បាប់នេះនៅទូទាំងប្រទេស តាមរយៈសិក្ខាសាលាជាបន្តបន្ទាប់។  

 

សិក្ខាសាលាលើកទី១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមជាង ២៦០ នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ មន្ទីរខេត្ត និងប្រតិបត្តិករទឹកឯកជន នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ អ្នកដែលបានចូលរួមបានស្វែងយល់អំពីរបៀបដែលច្បាប់នេះធានាគុណភាពទឹក និងធ្វើអោយប្រសើរឡើងនូវការសម្របសម្រួលលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹក។  

 

តាមរយៈកម្មវិធី CAPRED អូស្ត្រាលីប្ដេជ្ញាគាំទ្រកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅ ឆ្នាំ ២០៣០។

 

Australia Supports Cambodia’s Clean Water Law Rollout for Universal Access