News & Stories

អូស្ត្រាលីគាំទ្រកម្ពុជាក្នុងការផ្តល់នូវបណ្តាញថាមពលស្អាត ដែលមានតម្លៃសមរម្យ សុវត្ថិភាព អាចទុកចិត្តបាន និងសម្រេចបាននូវគោលដៅអាកាសធាតុ។

អូស្ត្រាលីគាំទ្រកម្ពុជាក្នុងការផ្តល់នូវបណ្តាញថាមពលស្អាត ដែលមានតម្លៃសមរម្យ សុវត្ថិភាព អាចទុកចិត្តបាន និងសម្រេចបាននូវគោលដៅអាកាសធាតុ។

កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូត វ៉ាយអេត បានបញ្ចប់ព្រឹត្តការណ៍សប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ ២០២៣ ដោយប្រមូលផ្តុំថ្នាក់ដឹកនាំក្នុងវិស័យថាមពលស្អាត ដើម្បីអបអរសាទរសមិទ្ធិផល និងប្រគល់ពានរង្វាន់ថាមពលស្អាតដល់ម្ចាស់ជ័យលាភីបីរូប។

 

យើងមានសេចក្តីរីករាយជាខ្លាំង ដែល ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងវត្តមានពីសំណាក់ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ អ្នកជំនាញវិស័យឯកជន និងសមាជិកសហគមន៍កម្ពុជា និងអន្តរជាតិ។

 

សូមអបអរសាទរដល់ម្ចាស់ជ័យលាភីថាមពលស្អាតទាំងបីរូប៖

  • ពានរង្វាន់ប្រសិទ្ធភាពថាមពល៖ លោក នន់ សុផាន់ណា មកពី Green Move Consulting
  • ពានរង្វាន់ការគាំទ្រប្រព័ន្ធអេកូឡូស៊ីថាមពលស្អាត៖ លោកស្រី ខៀវ ធិតា មកពី SOGE Cambodia
  • ពានរង្វាន់បច្ចេកវិទ្យាថាមពលស្អាត៖ លោក Chun Man Jung និងលោក Sorentrea Luob មកពី VERY WORDS

 

ប្រទេសអូស្ត្រាលីគឺជាដៃគូស្ថាបនិករបស់សប្តាហ៍ថាមពលស្អាត តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)។

 

 

Post Image

Related content

Clean Energy Week Returns in 2025 — Join Us!

Clean Energy Week Returns in 2025 — Join Us!


Learn more
Australia is a committed and long-standing partner in the Mekong subregion

Australia is a committed and long-standing partner in the Mekong subregion


Learn more
25 years of public-private dialogue, supported by Australia

25 years of public-private dialogue, supported by Australia


Learn more