ថ្ងៃនេះអូស្ត្រាលី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានសហការរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សន្និសីទនេះមានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាលអ្នកសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញសេដ្ឋកិច្ចប្រមាណជាង ៥០០ នាក់ដើម្បីពិភាក្សា អំពីអាទិភាពក្នុងការពន្លឿនការអភិវឌ្ឍនិងសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ច។
អូស្ត្រាលីតាមរយៈកម្មវិធីCAPREDគឺជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់សន្និសីទឆ្នាំនេះដោយបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញកិច្ចពីភាក្សាគោលនយោបាយប្រកបដោយអត្ថន័យដើម្បីសម្រេចបាននូវកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។