អូស្ត្រាលីប្តេជ្ញាចិត្តក្នុងការជួយគាំទ្រវិស័យឯកជននៅកម្ពុជាឲ្យមានការរីកចម្រើន។ វិស័យឯកជន បានជួយជម្រុញដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ អូស្ត្រាលីកំពុងគាំទ្រកម្មវិធី Cnai Accelerator Cambodia ជំនាន់ទីបី ដែល មានរយៈពេលចំនួន ១០ខែ។ កម្មវិធីដែលផ្តោតសំខាន់ក្នុងការបញ្ជ្រាបបរិយាបន្ន និងយេនឌ័រមួយនេះ បានផ្តល់ភាពអង់អាចដល់សហគ្រិនកម្ពុជា ដែលទើបចាប់ផ្តើមអាជីវកម្មរបស់ពួកគេ តាមរយៈផ្តល់នូវការណែនាំ ការបណ្តុះបណ្តាល និងមូលនិធិអាជីវកម្ម។
សហគ្រិនទាំងនេះ ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន ដើម្បីជួយពួកគេក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម និងអាចចូលទៅកាន់ទីផ្សារថ្មីៗ។
ជួបជាមួយលោកស្រី ឃាង ស៊ាងហ៊ន់ ម្ចាស់អាជីវកម្មខ្មែរបុព្វតាវ័លឡីយ៍ ដែលជាអ្នកផលិតអង្ករសរីរាង្គ។ តាមរយៈ ការគាំទ្រពីកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី លោកស្រី ស៊ាងហ៊ន់ បានទទួលបានជំនាញ និងទំនុកចិត្ត ដែលនាំឲ្យគាត់អាចពង្រីកអាជីវកម្ម និងអាចទិញផលិតផលពីកសិករក្នុងស្រុកបានច្រើនជាងមុន។
🎥សូមទស្សនាវីដេអូនេះ ដើម្បីឃើញពីរបៀបដែលការផ្តល់ភាពអង់អាចដល់សហគ្រិនកម្ពុជា ដែលកំពុងចូលរួមជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនាពេលអនាគត។