តើអ្នកដឹងទេថា សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា មានប្រមាណ ៨៨ ភាគរយនៃកម្លាំងពលកម្មជាតិ? វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចបរិយាបន្ន កាត់បន្ថយភាពក្រីក្រ និងបង្កើតជីវភាពរស់នៅសមស្របសម្រាប់ជាតិ។
អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រយុទ្ធសាស្ត្រជាតិរបស់កម្ពុជាសម្រាប់វិស័យក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រផ្តល់ការណែនាំសម្រាប់កម្លាំងពលកម្មក្រៅផ្លូវប្រព័ន្ធ លើការពង្រីក និងចីរភាពអាជីវកម្ម និងការទទួលបានការគាំរពារសង្គម ការបណ្តុះបណ្តាលជំនាញ និងសេវាកម្មហិរញ្ញវត្ថុ។
តាមរយៈ កម្មវិធី CAPRED អូស្ត្រាលីបានបង្កើតប្រព័ន្ធគ្រប់គ្រងពេលវេលាជាក់ស្តែង ដែលអាចឱ្យក្រសួងទាំង ២៨ អាជ្ញាធរមូលដ្ឋាន និងតួអង្គក្នុងវិស័យឯកជនធ្វើការសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ធ្វើអោយប្រសើរឡើងនូវតម្លាភាព គណនេយ្យភាព និងកិច្ចសហប្រតិបត្តិការគ្នានៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
អូស្ដ្រាលីប្ដេជ្ញាជំរុញបរិយាកាសធុរកិច្ចឲ្យកាន់តែរឹងមាំ ផ្ដល់សិទ្ធិអំណាចដល់សហគ្រាសខ្នាតតូច និងធានាឲ្យមានលទ្ធភាពទទួលបានឪកាសសេដ្ឋកិច្ច និងសេវាសាធារណៈសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
សូមអានសេចក្តីប្រកាសព័ត៌មានរួមដើម្បីស្វែងយល់បន្ថែម៖ http://bit.ly/44Uad7D