ក្នុងសប្តាហ៍នេះ ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយដើម្បីបង្ហាញរបាយការណ៍វឌ្ឍនភាពចុងក្រោយនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF)។

 

អូស្ត្រាលីបានគាំទ្រ វេទិការ G-PSF នេះ ចាប់តាំងពីឆ្នាំ ២០០២ តាមរយៈ ធនាគារពិភពលោក ហើយឥឡូវនេះបន្តការគាំទ្រតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ CAPRED ។ ការគាំទ្ររបស់យើងផ្តោតលើ៖

 

✅ ការពង្រឹងស្ថាប័នពាក់ព័ន្ធ

✅ ការកសាងសមត្ថភាពសម្រាប់ការសន្ទនាប្រកបដោយគុណភាព និង

✅ ធានាថា វេទិកា G-PSF បន្តផ្តល់កំណែទម្រង់ប្រកបដោយការទទួលខុសត្រូវ និងទាន់ពេលវេលា

 

អូស្ត្រាលីមានសេចក្តីរីករាយក្នុងការគាំទ្រកិច្ចសន្ទនារួម ដែលជួយធានាស្ថិរភាព ជំរុញការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់។

 

សូមស្វែងយល់បន្ថែម៖ https://cambodia.embassy.gov.au/files/PENH/Media-Release-20250717-AUSTRALIAN%20EMBASSY-JOINT-MEDIA-RELEASE-G-PSF-DISSEMINATION-WORKSHOP-KH.pdf